វិធី៣យ៉ាងធ្វើឲ្យអ្នកក្លាយជាមនុស្សរីករាយ

មនុស្សម្នាក់ៗតែងតែជួបរឿងរ៉ាវច្រើនប្រចាំថ្ងៃ។ រឿងខ្លះធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត ឯរឿងខ្លះទៀតធ្វើឲ្យយើងសប្បាយចិត្ត។ ក្នុងចំនោមរឿងទាំងនោះមានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបាន។ ទោះជាយើងមិនអាចគ្រប់គ្រងលើរឿងទាំងនោះបានក៏ដោយ ក៏យើងអាចហាត់គ្រប់គ្រងអារម្មណ៍របស់យើងចំពោះរឿងទាំងនោះបាន។​
យើងគ្រប់គ្នាសុទ្ធតែដឹងថា​ការមានអារម្មណ៍មិនសប្បាយចិត្តកាន់តែច្រើននិងធ្វើឲ្យយើងមានបញ្ហាទាំងផ្លូវចិត្តនិងផ្លូវកាយដូចជាធ្លាក់ទឹកចិត្តនិងគេងមិនលក់ជាដើម ហេតុនេះហើយទើបខ្ញុំសូមលើកយកនូវវិធី៣​យ៉ាងដើម្បីធ្វើឲ្យអារម្មណ៍យើងរីករាយ។​​
  1. កត់ត្រារឿងល្អៗទាំង៣ មុនពេលចូលគេង
  2. មុនពេលចូលគេង អ្នកគួរតែចំនាយពេល១០នាទីដើម្បីរំលឹករឿងល្អៗ៣ ដែលអ្នកបានធ្វើរឺបានជួបកាលពីថ្ងៃ ហើយកត់ត្រាវាទុកដោយឆ្លើយនឹងសំនួរថា អ្វីខ្លះដែលធ្វើឲ្យអ្នករីករាយ? ហេតុអ្វី? ។ លោកអ្នកប្រហែលជាធ្លាប់ដឹងហើយថា សំរាប់ពុទ្ធសាសនិកជន យើងតែងតែគិតថាការឲ្យអ្នកជិតស្លាប់គិតពីរឿងល្អៗដែលគេធ្លាប់បានធ្វើ នឹងឲ្យគេស្លាប់ទៅដោយគ្មានអារម្មណ៍ជាប់ជំពាក់រឿងអាក្រក់ក្នុងលោកនេះ។ ចុះហេតុអ្វីចាំតែជិតស្លាប់ចាំគិតរឿងល្អៗនោះ?​
  3. ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ
  4. អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា កុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ។ សំដីនេះមិនខុសទេ តែអ្នកក៏មិនត្រូវយល់ថាវាត្រូវទាំងស្រុងដែរ។ វាមិនទាស់ខុសអីទេគ្រាន់តែធៀបខ្លួនជាមួយអ្នកដទៃនោះ។ ឧទាហរណ៍ អ្នកមិនរីករាយព្រោះអ្នកគ្មានឡានទំនើបបើក ពេលអ្នកធៀបខ្លួនអ្នកជាមួយសេដ្ឋី។ ផ្ទុយទៅវិញ បើអ្នកធៀបខ្លួនអ្នកជាមួយអ្នកដែលគ្មានសូម្បីតែម៉ូតូជិះនោះ​​  អ្នកប្រហែលជាមិននៅតែខូចចិត្តនោះទេ។
  5. គិតបែបវិជ្ជមាន
  6. ឧបមាថា អ្នកជាកំពុងតែជាសិស្ស ហើយការប្រលងដំនាច់ឆ្នាំរបស់អ្នកនឹងមកដល់ក្នុងរយៈពេល ១ខែ ហើយអ្នកមិនចេះមេរៀនសោះ ពេលនោះប្រសិនបើអ្នកគិតថាអ្នកនឹងធ្លាក់ នោះអ្នកនឹងបាក់ទឹកចិត្តហើយធ្លាក់ជាមិនខាន។ ផ្ទុយទៅវិញប្រសិនបើអ្នកគិតថានៅមានសង្ឃឹមប្រសិនបើអ្នកត្រៀមខ្លួនក្នុងពេល១ខែនោះ អ្នកប្រាកដជានឹងធ្វើបានល្អជាង។

Post a Comment