៥សំនួរ ដែលអ្នកគួរសួរខ្លួនឯងជារៀងរាល់ថ្ងៃ

ប្រសិនបើអ្នកពិតជាចង់ឲ្យអាជីវកម្មរបស់អ្នកមានសំទុះទៅមុខយ៉ាងលឿន អ្នកគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃនូវសំណួរទាំង៥ ខាងក្រោម។
              អ្នកដឹកនាំដែលឆ្លាត ហើយជោគជ័យតែងតែធ្វើរឿងមួយបានល្អជាងអ្នកដទៃ។ រឿងនោះគឺជាការចេះសួរសំនួរខ្លួងជារៀងរាល់ថ្ងៃនេះឯង។ អ្នកដឹកនាំទាំងនោះតែងតែចោទសួរខ្លួនឯង ដើម្បីអាចឲ្យគេគ្រប់គ្រងលើខ្លួនឯង និងអាចផ្តោតទៅលើការងារដែលគេកំពុងធើ្វ។
សំនួរទាំង៥នោះមាន៖

1. តើថ្ងៃនេះខ្ញុំបានធ្វើអ្វីសំដៅទៅរកគោលដៅរបស់ខ្ញុំដែរ រឺទេ? អ្នកដឹកនាំដ៏ល្អ ដឹងនូវសារៈសំខាន់របស់ការកំនត់គោលដៅ។​ ហេតុនេះពួកគេមានជានិច្ចនូវគោលដៅ ទាំងសំរាប់រយៈពេលវែង និងសំរាប់រយៈពេលខ្លី។ ការមានគោលដៅនេះ អាចធ្វើឲ្យអ្នករៀបចំសកម្មភាព សំរេចគោលដៅយ៉ាងមានជោគជ័យ។
2. តើទំលាប់អាក្រក់អ្វីខ្លះដែលខ្ញុំគួរបញ្ឈប់? អ្នកណាៗ ក៏មានទំលាប់អាក្រក់ដែរ។ ទំលាប់អាក្រក់អាចបំផ្លាញកេរ្តិ៍ឈ្មោះ និងរបររកស៊ីរបស់អ្នក។​ ហេតុនេះ អ្នកគួរតែរកគ្រប់មធ្យោបាយដើម្បីបំបាត់ទំលាប់អាក្រក់ទាំងអស់នោះចោល។
3. តើថ្ងៃនេះមានអ្វីខ្លះដែលបានជំរុញ កំលាំងចិត្តខ្ញុំ? ការជំរុញទឹកចិត្ត គឺជាកំលាំងម្យ៉ាងដែលអាចជំរុញអ្នកឲ្យឆ្ពោះទៅមុខជានិច្ច។​ វាជាកត្តាខាងក្នុងដែលនឹងធ្វើឲ្យអ្នកសំរេចកិច្ចការ និង​អភិវឌ្ឍខ្លួនឯងជានិច្ច។ ដូច្នេះហើយ អ្នកគួរតែព្យាយាមស្គាល់ និងយល់ពីអ្វីដែលជំរុញចិត្តអ្នកឲ្យបានច្រើន។
4. តើថ្ងៃនេះខ្ញុំបានធ្វើជាមនុស្សដែលខ្ញុំចង់ធ្វើហើយរឺនៅ? បុគ្គលិកលក្ខណៈ គឺជាគុណតម្លៃមួយដែលអ្នកមិនបានទទួលពីកំនើតនោះតែ។ វាជាតម្លៃដែលទទួលបានតាមរយៈបទពិសោធន៍​ និងការហាត់រៀន។ ដូចនេះ ការហាត់រៀនដើម្បីមានគុតម្លៃល្អៗ មានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់រូប។ គុណតម្លៃទាំងនោះមានដូចជា ទំនួលខុសត្រូវជាដើម។
5. តើថ្ងៃនេះខ្ញុំបានប្រព្រឹត្តកំហុសអ្វីខ្លះ? ហើយខ្ញុំបានរៀនអ្វីខ្លះពីកំហុសទាំងនេះ? មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់បរាជ័យ ប៉ុន្តែអ្វីដែលខុសគ្នាគឺ វិធីដែលមនុស្សឆ្លើយតបនឹងភាពបរាជ័យទាំងនោះមិនដូចគ្នាទេ។ អ្នកអាចមើលឃើញភាពបរាជ័យថាជាភាពអសមត្ថភាពរបស់អ្នក រឺក៏ផ្ទុយទៅវិញអ្នកអាចចាត់ទុកវាថាជាបទពិសោធន៍ដែលអ្នកអាចរៀនសូត្របាន។


ប្រភព: Business Insider


Post a Comment