ក្លាយជាមហាសេដ្ឋីនៅមុនអាយុ៣០

ការកា្លយជាមហាសេដ្ឋី មិនមែនជារឿងលេងសើចទេ។ ហើយដែលមិនធម្មតាទៀតនោះ គឺការក្លាយជាសេដ្ឋីនៅក្រោមអាយុ៣០ ឆ្នាំ។
ពិតមែនណាស់! វាជារឿងមិនធម្មតា ប៉ុន្តែវាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ។ នៅអាយុ២១ ឆ្នាំ ខ្ញុំរៀនចប់ពីសកលវិទ្យាល័យ ហើយដាច់យ៉ៃ ព្រមទាំងជំពាក់បំណុលគេថែមទៀត។ ប៉ុន្តែមិនទាន់ដល់អាយុ៣០ឆ្នាំផង ខ្ញុំក៏បានក្លាយជាមហាសេដ្ឋី។
ខាងក្រោមនេះ គឺជាជំហ៊ានទាំង១០ ដែលខ្ញុំហ៊ានធានាថានឹងអាចជួយអ្នកឲ្យក្លាយជាមហាសេដ្ឋី។
1. រត់តាមលុយ
ក្នុងបរិបទនេះសេដ្ឋកិច្ចបច្ចុប្បន្ន អ្នកមិនអាចសន្សំលុយដើម្បីក្លាយជាមហាសេដ្ឋីបានទេ។ ជំហានដំបូងគឺត្រូវតែផ្តោតទៅលើការបង្កើនទ្រព្យ។ មានពេលមួយនោះចំនូលរបស់ខ្ញុំគឺ ៣០០០ ដូឡា ក្នុងមួយខែ។ ៩ ឆ្នាំក្រោយមកចំនូលរបស់ខ្ញុំកើនដល់ ២០ ០០០ដូឡាមួយខែ។ ចូរចាប់ផ្តើមរកលុយនិងរត់តាមវា ពេលនោះវានឹងអាចជួយឲ្យអ្នកគ្រប់គ្រងលើចំនូលរបស់អ្នកព្រមទាំងជួយអោយអ្នកឃើញនូវឱកាសជាច្រើនថែមទៀត។

2. កុំសំញែង
កាលនោះ ខ្ញុំមិនបានទិញនាឡិកា និងឡានទំនើបភ្លាមៗទេ។ ផ្ទុយទៅវិញ ខ្ញុំយកលុយនោះទៅបណ្តាក់ទុន ហើយការបណ្តាក់ទុននេះវាបានបង្កើនចំនូលរបស់ខ្ញុំ។ ខ្ញុំនោះតែជិះត្រឹមឡានតូយ៉ូតាកាម៉ារីនៅឡើយទេ នៅពេលដែលខ្ញុំមានប្រាក់លានដូឡាដំបូង។ ចូរគិតពីគោលការណ៍ការងាររបស់អ្នក ហើយកុំគិតពីគ្រឿងលំអរដែលអ្នកអាចទិញបាន  អោយសោះ។

3. សន្សំលុយទុកបណ្តាក់ទុន មិនត្រូវសន្សំលុយដើម្បីសន្សំនោះទេ
មូលហេតុតែម្យ៉ាង ដែលជំរុញឲ្យខ្ញុំសន្សំលុយគឹ ការបណ្តាក់ទុនរកស៊ី។ ចូរដាក់លុយរបស់អ្នកក្នុងគណនីដែលមានសុវត្ថិភាព។ មិនត្រូវប្រើប្រាស់លុយក្នុងគណនីនោះផ្តេសផ្តាសនោះទេ។

4. មិនត្រូវជាប់បំណុលដែលគ្មានបានផលចំនេញនោះទេ
ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ទាល់ខ្លួនមួយគឺ មិនត្រូវខ្ចីលុយគឺយកទៅចាយរឺទិញរបស់របរដែលមិនបង្កើតជាលុយដាច់ខាត។  សំរាប់ខ្ញុំផ្ទាល់ ខ្ញុំនឹងខ្ចីលុយគេទិញឡាន ល្គឹកណាឡាននោះអាចរកលុយឲ្យខ្ញុំ។ អ្នកក្រភាគច្រើនខ្ចីលុយគេទៅទិញរបស់ឥតប្រយោជន៍ដែលធ្វើឲ្យអ្នកមានកាន់តែមានឡើង។


 5. ចាត់ទុកលុយដូចជាស្នេហ៍ដែលគួរឲ្យខ្នាញ់ម្នាក់
              មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី ប៉ុន្តែមានតែមនុស្សមួយចំនួនប៉ុន្នោះដែលគិតថាលុយជារបស់ពិសេស។ ដើម្បីក្លាយជាអ្នកមាន ហើយនៅតែមាន អ្នកត្រូវតែចាត់ទុកលុយដូចជាមនុស្សពិសេសរបស់អ្នកដែលគេឯងប្រាថ្នាចង់បាន ហើយអាចចាកចេញពីអ្នកបានគ្រប់ពេលបើអ្នកធ្វើឲ្យគេអាក់អន់ចិត្ត។

6. លុយមិនដែលដេកទេ
លុយមិនដែលស្គាល់នាឡិកា កាលវិភាគ និង ពេលលំហែរទេ។ ដូច្នេះដើម្បីបានលុយអ្នកក៏ត្រូវធ្វើដូច្នោះដែរ។ លុយចូលចិត្តមនុស្សដែលស្រលាញ់ការងារ និងមានវិន័យក្នុងការងារខ្ពស់។ នៅពេលខ្ញុំអាយុ២៦ឆ្នាំ ខ្ញុំនៅធ្វើការក្នុងហាងលក់រាយ។ ហាងនោះបិទទ្វាម៉ោង៧យប់ ប៉ុន្តែជាទូទៅខ្ញុំនៅហាងរហូតដល់ម៉ោង១១យប់។ កុំចង់ធ្វើជាមនុស្សដែលឆ្លាតជាងគេ រឺសំណាងជាងគេអី អ្វីដែលអ្នកគួរធ្វើគឺ ត្រូវតែខំប្រឹងជាងគេ។

7. អ្នកក្រមិនមែនស្រួលនោះទេ
ខ្ញុំធ្លាប់ក្លាយជាអ្នកក្រ ហើយខ្ញុំដឹងថាក្លាយជាអ្នកក្រ លំបាកណាស់។ ហេតុនេះបើសិនជាអ្នកកំពុងក្រ កុំគិតថាវាមិនអី ឲ្យសោះ។ អ្នកត្រូវតែប្រាប់ខ្លួនឯងថាត្រូវតែរំដោះខ្លួនឲ្យផុតពីភាពក្រីក្រ។ Bille Gate បាននិយាយថា ការកើតមកជាកូនអ្នកក្រមិនមែនជាកំហុសអ្នកទេ ប៉ុន្តែបើអ្នកស្លាប់ទៅជាអ្នកក្រទើបជាកំហុសរបស់អ្នក

8. ត្រូវចេះរៀនពីពួកមហាសេដ្ឋី
មនុស្សភាគច្រើនដែលកើតក្នុងត្រកូលអ្នកក្រ រឺមធ្យមតែងតែមានគំនិតដូចគ្រួសាររបស់គេ។ ខ្ញុំបានសិក្សាពីមហាសេដ្ឋីជាច្រើន ហើយបានអនុវត្តទ្វេដងនូវអ្វីដែលពួកគេធ្លាប់ធ្វើ។ អ្នកគួរតែរកមហាសេដ្ឋីក្នុងចិត្តរបស់អ្នក ហើយសិក្សាអំពីពួកគេ។

9. អោយលុយរបស់អ្នកជាអ្នកធើ្វការ
ការបណ្តាក់ទុនរកស៊ី គឺជាផ្លូវដ៏ល្អក្នុងការក្លាយជាអ្នកមាន។ អ្នកអាចរកលុយបានច្រើនពីការបណ្តាក់ទុន ជាជាងបានពីការធ្វើការ។ ខ្ញុំចាប់ផ្តើមបណ្តាក់ទុនលើកទីពីរបស់ខ្ញុំទៅលើក្រុមហ៊ុនមួយដែលត្រូវការទុន ៥០ ០០០ដូឡា។ ក្នុងកំឡុង១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននោះអាចឲ្យខ្ញុំរកចំនូលបាន ៥០ ០០០ដូឡាក្នុងមួយខែ។

10. ត្រូវចង់បាន១០ លាន មិនមែន១លាននោះទេ
ត្រូវតែមានមហិច្ចតា។ មិនត្រូវខ្លាចក្នុងការប្រាថ្នាចង់បានប្រាក់ច្រើនជាងមួយលាននោះទេ។ មានលុយច្រើនណាស់ក្នុងផែនដីនេះ អ្វីដែលខ្វះគឺអ្នកដែលមានមហិច្ចតាចង់បានវាប៉ុន្នោះ។

អនុវត្តវិធីសាស្ត្រទាំង១០ខាងលើ អ្នកនឹងក្លាយជាមហាសេដ្ឋី។ បន្ថែមលើសនេះអ្នកត្រូវជៀសវាងការចង់មានរហ័ស ហើយមិនត្រូវបោះបង់ឡើយ។ ពេលអ្នកជោគជ័យ អ្នកត្រូវតែមានចិត្តជួយអ្នកដ៏ទៃឲ្យជោគជ័យដូចអ្នក។

ប្រភព: Business Insider

1 comments:

Post a Comment