ការគេងមិនគ្រប់អាចធ្វើឲ្យការចងចាំរបស់អ្នកច្របូកច្របល់

មានការសិក្សាច្រើនបានធ្វើឡើងដើម្បីយល់ពីឥទ្វិពលនៃការគេងទៅលើសុខភាពរបស់មនុស្ស។ ក្នុងចំនោមការសិក្សាទាំងនោះមានការសិក្សាមួយបានរកឃើញថាការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យការចងចាំរបស់មនុស្សធ្លាក់ចុះនិងអាចឲ្យមនុស្សចងចំាពត៌មានខុស។ គួរកត់សំគាល់ផងដែរថា ការធ្លាក់ចុះនៃការចងចាំនេះគ្រាន់តែជាផលវិបាកមួយក្នុងចំនោមផលវិបាកជាច្រើនដែលបណ្តាលមកពីការគេងមិនគ្រប់គ្រាន់។

ទាក់ទងនឹងទំនាក់ទំនងនៃការចុះអន់ថយនៃខួរក្បាលដោយសារការគេងមិនគ្រប់គ្រាន់នេះត្រូវបានបញ្ជាក់តាមរយៈការសិក្សាមួយរបស់សកលវិទ្យាល័យ Michigan Stateនិងសកលវិទ្យាល័យកាលីហ្វរនី (University of California, Irvine) របស់សហរដ្ឋអាមេរិក។ នៅក្នុងការសិក្សាដែលចុះផ្សាយនៅក្នុងទស្សនាវដ្ដី វិទ្យាសាស្រ្តចិត្តវិទ្យា (Journal Psychological Science) កាលពីខែកក្កដាកន្លងទៅនោះ អ្នកវិទ្យាសាស្រ្តបានរកឃើញថាក្នុងចំនោមអ្នកដែលចូលរួមក្នុងការពិសោធន៍ទាំងអស់ ក្រុមអ្នកដែលមិនបានគេង២៤ ម៉ោង រឺតិចជាង២៤ ម៉ោងក្នុងកំឡុងពេលពិសោធន៍មិនអាចចងចាំនូវព្រឹត្តិការណ៍បានល្អហើយថែមទាំងផ្តល់នូវពត៌មានច្របូកច្របល់ទៀតផង។
Kimberly Fenn សាស្ត្រាចារ្យនិងជាអ្នកចូលរួមដឹកនាំការសិក្សានោះបានបញ្ជាក់ថាអ្នកដែលគេងមិនឆ្អែតជាច្រើនយប់ជាប់គ្នាប្រឈមមុខខ្ពស់នឹងការធ្លាក់ចុះនៃការចងចាំង និងអាចមានការចងចាំខុសពីការពិត។



ប្រភព៖ Journal Psychological Science
ប្រែសំរួលដោយ៖ ស៊ីណែត

ចង់ដឹងថាគួរគេងប៉ុន្មានម៉ោងក្នុងមួយយប់?

Post a Comment