មូលហេតុដែលអ្នកគួរបរិច្ចាកឈាម

ឈាមសារធាតុរាវដ៏សំខាន់សំរាប់ជីវិតមនុស្ស។ អ្នកប្រហែលជាទៅបរិច្ចាកឈាមដោយសារតែអ្នកប្រហែលត្រូវបានមិត្តភក្តិរឺបងប្អូនសុំឲ្យបរិច្ចាកឈាមដើម្បីជួយជីវិតនរណាម្នាក់ រឺក៏អ្នកបរិច្ចាកឈាមពីព្រោះតែអ្នកចង់ធ្វើអំពើល្អដោយខ្លួនឯង។ ទោះបីជាអ្នកបរិច្ចាកឈាមដោយមូលហេតុណាក៏ដោយ អ្នកនឹងបង្កើតប្រយោជន៍សំរាប់ខ្លួនអ្នកផ្ទាល់ និងសង្គមដូចជា ៖

  1. ជួយសង្គ្រោះជីវិត
  2. រឿងរាល់ថ្ងៃឈាមជាច្រើនប្លោកត្រូវបានគេត្រូវការដើម្បីសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមដូចជាអ្នកគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីសម្រាលកូន អ្នកជំងឺមហារីក​ និងអ្នកជំងឺមហារីកគ្រាប់ឈាមជាដើម។ យោងតាមគេហទំព័ររបស់មជ្ឃមណ្ឌលជាតិផ្តល់ឈាម នៅក្នុងឈាមមានកោសិកាក្រហមចំនួន ៤៥% កោសិកាស កោសិកា ប្លាកែត និងផ្លាស្មាចំនួន ៥៤% ដែលក្នុងនោះ កោសិកាក្រហមអាចប្រើជួយអ្នកជម្ងឺមហារីក អ្នកជម្ងឺបណ្តាលមកពីរលាកភ្លើង អ្នកជម្ងឺដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ អ្នកដែលទទួលការវះកាត់ធ្ងន់ធ្ងរ និងម្តាយដែលបាត់បង់ឈាមអស់ច្រើនក្នុងអំឡុងពេលសម្រាលកូនមិនប្រក្រតី។ ចំនែកផ្លាស្មា ដែលមានផ្ទុកនូវប្រូតេអ៊ីនសំខាន់ៗ សារធាតុចិញ្ចឹម និងកត្តាកំណកនានាៗ ដែលជួយទប់ស្កាត់និងបញ្ឈប់ការហូឈាម ត្រូវបានគេត្រូវការសំរាប់ជួយអ្នកជម្ងឺគ្រុនឈាម អ្នកជម្ងឺដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ អ្នកជម្ងឺបណ្តាលមកពីរលាកភ្លើង និងអ្នកជម្ងឺឈាម ផងដែរ។ លើសពីនេះកោសិកាប្លាកែត ដែលមានសារៈសំខាន់សម្រាប់ធានាឲ្យឈាមរបស់យើងអាចកក នៅពេលចាំបាច់ត្រូវបានប្រើសំរាម់ជួយអ្នកជម្ងឺដែលមានកោសិកា ប្លាកែត កម្រិតទាប ឬ មានកោសិកា ប្លាកែត ដំណើរការមិនបានត្រឹមត្រូវ ហើយកំពុងធ្លាក់ឈាម ឬមានហានិភ័យខ្ពស់ក្នុងការធ្លាក់ឈាម។


  3. កាត់បន្ថយគ្រោះថ្នាក់ដោយជំងឺមហារីក
  4. នៅក្នុងអេម៉ូក្លូបីនរបស់កោសិកាឈាមក្រហមមានផ្ទុកសារធាតុដែក។ ការសិក្សាមួយបានរកឃើញថាជាតិដែកអាចបង្កើនពពួករ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកា ហើយមានទំនាក់ទំនងជាមួយជំងឺមហារីក។ ការសិក្សាដដែលនេះបានតាមដានរយៈពេល៤ឆ្នាំកន្លះទៅលើមនុស្ស១២៧៧នាក់ដែលចែកជា២ក្រុមដោយមួយក្រុមជាក្រុមដែលផ្តល់ឈាមជាប្រចាំ២ដងក្នុងមួយឆ្នាំ និងមួយក្រុមទៀតមិនបានផ្តល់ឈាម។ ជាលទ្ធផលគេសង្កេតឃើញថាក្រុមមនុស្សដែលផ្តល់ឈាម មានបរិមាណជាតិដែកទាបជាង ព្រមទាំងមានការប្រឈមនិងគ្រោះថ្នាក់ដោយមហារីកតិចជាងក្រុមមួយទៀតផងដែរ។


  5. ទទួលបានការពិនិត្យឈាមដោយឥតគិតថ្លៃ
  6. មុននឹងផ្តល់ឈាមអ្នកនឹងទទួលបានការពិនិត្យសុខភាពដែលក្នុងនោះមានដូចជាថ្លឹងទំងន់ ការពិនិត្យសម្ពាធឈាម ជីបចរនិងអេម៉ូក្លូប៊ីនជាដើម។ លើសពីនេះឈាមដែលអ្នកផ្តល់នឹងត្រូវបានឆ្លងកាត់ការពិនិត្យរកមេរោគមួយចំនួនដូចជាថ្លើមរឺអេដស៍ជាដើមមុននឹងយកទៅជួយអ្នកជំងឺ។ លទ្ធផលឈាមរបស់អ្នកគឺសំងាត់ហើយមានតែអ្នកប៉ុន្នោះដែលអាចដឹងពីលទ្ធផលនៃការពិនិត្យឈាមនេះ។


ការបរិច្ចាកឈាមគឺជាកាយវិការដ៏ប្រពៃចូលរួមកសាងសុខុមាលភាព និងសាមគ្គីភាពក្នុងសង្គម។ តើលោកអ្នកត្រៀមខ្លួនសំរាប់ការបរិច្ចាកឈាមហើយរឺនៅ?

Post a Comment