PhotoMath ជាកម្មវិធីដែលអាចដោះស្រាយលំហាត់គណិតវិទ្យាបានយ៉ាងរហ័សដោយប្រើបា្រស់កាម៉េរ៉ារបស់ទូរសព្ទដៃ។
កម្មវិធីដ៏អស្ចារ្យនេះត្រូវបានអភិវឌ្ឈដោយក្រុមហ៊ុន Microblinkដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។ កម្មវិធីនេះអាចអោយអ្នករកចំលើយរបស់សមីការគណិតវិទ្យាបានយ៉ាងងាយដោយគ្រាន់តែអ្នកថតរូបសមីការនោះ ហើយកម្មវិធីនឹងគណនាចម្លើយក្នុងរយៈពេលតែប៉ុន្មានវិនាទី ប៉ុន្នោះ។ កម្មវិធីនេះ នឹងអាចជួយអោយក្មេងៗដែលពិបាកក្នុងការរៀនគណិតវិទ្យាអាចរៀនបានដោយខ្លួនឯង ពីព្រោះបន្ថែមលើលទ្ធផល កម្មវិធីនេះក៏មានបង្ហាញផងដែរពីរបៀបគណនា ហើយវាក៏នឹងមានប្រយោជន៍ផងដែរសំរាប់ឪពុកម្តាយដែលចង់រំលឹកវិធីសាស្រ្តដោះស្រាយលំហាត់សំរាប់បង្រៀនកូនៗ។
លោកអ្នកអាចទាញយកកម្មវិធី PhotoMath បានដោយមិនគិតថ្លៃនៅលើ App Store រឺ Play store
ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីការប្រើប្រាស់កម្មវិធី Photomath ក្នុងការគណនាលំហាត់៖
.
Post a Comment