![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHcrFaT6HXS0fgQGCMgCesi1OnI7gLFjvIbFpQ-jC5G5kCZgPS21jqqppXNS3QibcYxRrrS592YLDwUt8t36RqG3C6qv3AF754ODctc2KF3fiDck_enNjWavgDYfyEkmqmVgQh7bNiAsI/s320/laugh-536287_1280.jpg)
សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់សំរាប់មនុស្សគ្រប់រូប។ ក្រៅពីជួយក្នុងការំលាយអាហារ មាត់និងធ្មេញក៏ជាកត្តាជួយសម្រស់និងការធ្វើទំនាក់ទំនងរបស់មនុស្សផងដែរ។ អាស្រ័យហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញគឺជាការចាំបាច់ខ្លាំង។ នៅពេលនេះយើងសូមលើកយកនូវចំនេះដឹងមួយចំនួនទាក់ទងសុខភាពមាត់ធ្មេញមកនិយាយ។
ជំងឺមាត់ធ្មេញដែលគេប្រទះជាញឹកញាប់មានអ្វីខ្លះ?ជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញធ្មេញ ជំងឺមហារីកមាត់ ការរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងជំងឺដែលបង្កដោយមេរោគក្នុងក្រអូមមាត់ គឺជាប្រភេទជំងឹដែលគេប្រទះញាក់ញាប់ជាងគេ។
- នៅទូទាំងពិភពលោក ក្មេងៗប្រហែល ៦០ទៅ៩០% និងមនុស្សធំស្ទើរតែ១០០% មានជំងឺដង្កូវស៊ីធ្មេញ។
- ជំងឺដង្កូវស៊ីធ្មេញអាចការពារបានតាមរយៈការរក្សាបរិមាណតិចនៃជាតិផ្លអរ៉ាយក្នុងមាត់។
- ជំងឺអញ្ចាញធ្មេញបានធ្វើឲ្យមនុស្សវ័យកណ្ដាល(៣៥-៤៤ឆ្នាំ) ១៥ ទៅ២០% ជ្រុះធ្មេញ។
- ជំងឺមាត់់ធ្មេញភាគច្រើនកើតទៅលើអ្នកដែលមានជីវភាពខ្វះខាត។
- កត្តាដែលនាំឲ្យមានបញ្ហាមាត់និងធ្មេញគឺ ការបរិភោគអាហារមិនល្អ ការជក់បារី ការបរិភោគសុរា ព្រមទាំងការខ្វះអនាម័យមាត់ធ្មេញ។
- បន្ថយការបរិភោគចំនីអាហារ រឺផឹកភេសជ្ជៈដែលមានជាតិស្ករ។
- បរិភោគបន្លែ រឺផ្លែឈើដែលអាចជួយការពារអ្នកពីជំងឺមហារីកមាត់
- បញ្ឈប់ការជក់បារី និងបន្ថយការផឹកជាតិអាល់កុល។ ការនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកមាត់ព្រមទាំងជំងឺអញ្ចាញធ្មេញផងដែរ។
- ត្រូវរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ។ ការដុសធ្មេញដែលមានជាតិផ្លអរ៉ាយគឺជាវិធីមួយយ៉ាងល្អក្នុងការរក្សាសុខភាពមាត់និងធ្មេញរបស់អ្នក។
- ពាក់មួកសុវត្ថិភាពនៅពេលធ្វើដំនើរ រឺប្រតិបត្តិការកាងារផ្សេងៗដែលអាចមានគ្រោះថ្នាក់ដល់មាត់និងធ្មេញរបស់អ្នក។
Post a Comment