នេះប្រហែលជាដំនឹងល្អសំរាប់ជាងកាត់សក់ ប៉ុន្តែក៏ជាដំនឹងមិនល្អសំរាប់អ្នកធ្វើការលើកៅអីពូក។
ចង់ដឹង៖ មូលហេតុដែលធ្វើឲ្យអ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
នៅក្នុងការសិក្សានោះ អ្នកវិទ្យាសាស្រ្តពុំទាន់បានរកឃើញនិងកំណត់នៅឡើយនូវរយៈពេលអង្គុយដែលចាត់ទុកថាយូរ ហើយអ្នកវិទ្យាសាស្រ្តទាំងនោះក៏មិនទាន់កំណត់បាននៅឡើយថាតើការហាត់ប្រាណប្រចាំថ្ងៃប៉ុន្នានម៉ោងទើបអាចប៉ះប៉ូវរយៈពេលដែលអ្នកអង្គុយប្រចាំថ្ងៃបាន ដោយរង់ចាំការសិក្សាស៊ីជំរៅបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត Alter ដែលជាអ្នកចូលរួមក្នុងការសិក្សានោះបានផ្តល់ដំបូន្នានថា ការកាត់បន្ថយរយៈពេលអង្គុយ ហើយនឹងការហាត់ប្រាណអាចជួយឲ្យយើងកាត់បន្ថយគ្រោះថ្នាក់ទាំងនេះបាន។ លោកបានបន្ថែមថា ដើម្បីកាត់បន្ថយរយៈពេលអង្គុយនេះ លោកអ្នកគួរតែចំនាយពេលក្រោកឈរ១ ទៅ២នាទីរៀងរាល់៣០នាទីម្តងនៅពេលកំពុងធ្វើការ។
Post a Comment