
- គ្រប់គ្រងទំងន់របស់អ្នក៖
- ធ្វើលំហាត់ប្រាណ៖
- បិទទូរទស្សន៍៖
- ប្រយ័ត្នប្រយែងក្នុងការហូបចុក៖
- ឈប់ជក់បារី៖ ប្រសិនបើអ្នកជក់បារី សូមអ្នកបន្ថែមជំងឺទឹកនោមផ្អែមប្រភេទ២នេះចូលក្នុងបញ្ជីរគ្រោះថ្នាក់ចំពោះសុខភាពបណ្តាលមកពីការជក់បារី ហើយឈប់ជក់បារី។ ការជក់បារីអាចឲ្យអ្នកប្រឈមគ្រោះថ្នាក់លើសអ្នកមិនជក់៥០% ហើយប្រសិនជាអ្នកជក់កាន់តែខ្លាំង អត្រាគ្រោះថ្នាក់ក៏កាន់តែខ្ពស់ដែរ។
- ផឹកស្រាក្នុងបរិមាណសមស្រប៖
ការធាត់លើសទំងន់ត្រូវបានគេមើលឃើញថាជាមូលហេតុចំបងមួយដែលបណ្តាលឲ្យមនុស្សកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ហេតុនេះ អ្នកត្រូវរក្សាទំងន់របស់អ្នកឲ្យស្ថិតនៅក្នុងចន្លោះសមស្រប។ ប្រសិនបើអ្នកធាត់លើសទំងន់ ការសំរកទំងន់របស់អ្នក ៧ ទៅ ១០% នៃទំងន់ខ្លួនបច្ចុប្បន្នរបស់អ្នកអាចឲ្យអ្នកកាត់បន្ថយការប្រឈមគ្រោះថ្នាក់បានពាក់កណ្តាល។
ភាពអសកម្មផ្នែករាងកាយក៏ជាកត្តាមួយដែលធ្វើឲ្យមនុស្សប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។ ផ្ទុយទៅវិញការធ្វើលំហាត់សាច់ដុំអាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមនេះ ពីព្រោះ វាបានធ្វើឲ្យរាងកាយយើងអាចប្រើប្រាស់អាំងស៊ុយលីន(Insulin) និងស្រូបគ្លុយកូសបានល្អ។ អ្នកអាចជ្រើសរើសវិធីហាត់ប្រាណងាយៗដូចជាការដើរជាដើម។ ការសិក្សាមួយបានបង្ហាញថា ការដើររយៈពេល៣០នាទីរៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២បាន៣០%។
ចំនាយពេល២ម៉ោងអង្គុយរឺដេកស្ងៀមនៅមុខទូរទស្សន៍អាចឲ្យអ្នកប្រឈមមុខនឺងជំងឺទឹកនោមផ្អែមប្រភេទ២ ២០% លើសពីនេះ អ្នកក៏នឹងប្រឈមមុខផងដែរទៅនឹងជំងឺបេះដូងរហូតដល់១៥%។ ការចំនាយពេលនៅមុខទូរទស្សន៍ដោយអសកម្មគឺជាមូលហេតុមួយដែលធ្វើឲ្យមនុស្សធាត់និងលើសទំងន់។
របបអាហាសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយ តែវាក៏អាចផ្តល់ផលវិបាកផងដែរ។ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២នេះ អ្នកគួរតែកំរិតបរិមាណភេសជ្ជៈដែលមានជាតិផ្អែមដូចជាទឹកក្រូចនិងទឹកផ្លែឈើកំប៉ុង រឺភេសជ្ជប៉ូវកំលាំងជាដើម។ លើសពីនេះអ្នកត្រូវកាត់បន្ថយអាហារដែលមានផ្ទុកពពួកខ្លាញ់អាក្រក់ដូចជាអាហារកញ្ចប់ អហារចៀន ហាំបឺហ្គឺរជាដើម ដោយងាកមករកអាហារដែលផ្ទុកសារធាតុខ្លាញ់ល្អដូចជាខ្លាញ់ត្រី ផ្លែបឺរជាដើម។
ប្រសិនជាអ្នកជាអ្នកផឹកស្រា ដំណឹងល្អគឺជាតិអាល់កុលប្រហែលជាអាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ប្រសិនបើអ្នកផឹកវាក្នុងបរិមាណសមស្រប។ ផ្ទុយទៅវិញប្រសិនបើអ្នកផឹកស្រាច្រើន ការប្រឈមនឹងគ្រោះថ្នាក់នឹងកាន់តែខ្លាំងទៅវិញ លើសពីនេះអ្នកក៏នឹងប្រឈមមុខនឹងវិបត្តិជាច្រើនទៀតដូចជាជំងឺថ្លើម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ហេតុនេះប្រសិនបើអ្នកមិនទាន់ក្លាយជាអ្នកផឹក អ្នកមិនចាំបាច់ក្លាយជាអ្នកផឹកនោះទេ អ្នកអាចជ្រើសរើសវិធីហាត់ប្រាណសំរកទំងន់ក៏អាចឲ្យអ្នកកាត់បន្ថយការប្រឈមនឹងការកើតទឹកនោមផ្អែមផងដែរ។
ប្រភព៖ Harvard School Of Public Health
ប្រែសំរួលដោយ៖ ស៊ីណែត
Post a Comment