តើអត្ថប្រយោជន៍នោះមានអ្វីខ្លះ?
- បំបាត់រាក៖ ស្លឹកត្របែកមានប្រសិទ្ធភាពបំបាត់រាកដោយគេអាចយកវាទៅឆុងផឹកដើម្បីបំបាត់រាកយ៉ាងមានប្រសិទ្ធភាព។ ប្រសិទ្ធភាពក្នុងការបំបាត់រាករបស់ទឹកស្លឹកត្របែកនេះត្រូវបានបញ្ជាក់ក្នុងការសិក្សាមួយដោយអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង។ទឹកផ្លែត្របែកក៏ត្រូវបានគេឲ្យក្មេងផឹកបំបាត់រាកផងដែរ។
- ប្រឆាំងអុកស៊ីតកម្ម៖ ក្នុងត្របែកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលសារធាតុប្រឆាំងនឹងពពូករ៉ាឌីកាល់សេរី។ គួរបញ្ជាក់ផងដែរថា ពពួករ៉ាឌីកាល់សេរីគឺជាពពួករ៉ាឌីកាល់គីមីដែលអាចធ្វើឲ្យកោសិការខូចខាតដែលអាចធ្វើឲ្យស្បែកឆាប់ចាស់ជាដើម។
- បំបាត់ការឈឺចាប់និងប្រឆាំងការរលាក៖ ការសិក្សាមួយទៅលើទឹកដែលចំរាញ់ពីស្លឹកត្របែកបានបញ្ជាក់ថាវាមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់ ព្រមទាំងបំបាត់ការរលាក(antiinflammatory) ដែលធ្វើឲ្យមានការណែនាំដល់ប្រជាជននៅតំបន់ជនបទនៅអាហ្វ្រិកឲ្យមានការប្រើប្រាស់ស្លឹកត្របែកក្នុងការបំបាត់ការឈឺចាប់ និងការរលាកសន្លាកជាដើម។
- អត្ថប្រយោជន៍ផ្សេងទៀត៖ លើសពីអត្ថប្រយោជន៍ទាំងបីខាងលើ ត្របែកក៏ត្រូវបានបញ្ជាក់ផងដែរថាមានគុណប្រយោជន៍សំរាប់បន្ថយសម្ពាធឈាម បំបាត់ក្អកនិងប្រឆាំងការរលាកក្រពះផងដែរ។
ដោយ៖ ស៊ីណែត
Post a Comment