
- គ្រប់គ្រងទំងន់របស់អ្នក៖ ការរក្សាទំងន់របស់អ្នកឲ្យស្ថិតនៅក្នុងចន្លោះនៃទំងន់ធម្មតាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺជាច្រើនរួមមានជំងឺមហារីកសួត មហារីកថ្លើម មហារីកសុដន់ មហារីកគ្រលៀនជាដើម។ លើសពីនេះការរក្សាទំងន់ឲ្យស្ថិតក្នុងចន្លោះធម្មតា (គណនាសន្ទស្សន៍ម៉ាសរាងកាយ) នេះក៏អាចជួយអ្នកកាត់បន្ថយគ្រោះថ្នាក់ប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺសរសៃឈាម-បេះដូងផងដែរ។
- កាត់បន្ថយការបរិភោគសាច់សត្វ(សាច់ជ្រូក រឺសាច់គោ)៖ ការសិក្សាថ្មីមួយបានរកឃើញថាការញាុំប្រូតេអុីនដែលបានពីសត្វ(ជាតិសាច់)ច្រើនជាមួលហេតុដែលអាចនាំឲ្យមនុស្សកើតជំងឺមហារីក ព្រោះប្រូតេអុីនដែលបានពីសាច់សត្វអាចធ្វើឲ្យកើនឡើងនូវ អរមូ៉ន IGF-I ដែលជំរុញឲ្យកោសិកាមហារីកលូតលាស់។ ហេតុនេះអ្នកគួរតែកាត់បន្ថយសាច់សត្វឲ្យបានអតិបរមាហើយបញ្ចូលបន្លែ និងផ្លែឈើទៅក្នុងរបបអាហាររបស់អ្នកឲ្យបានច្រើន។
- ចាក់វ៉ាកសាុំង៖ វីរុសមួយចំនួនអាចបង្កឲ្យមានមហារីក ដូចជាមហារីកថ្លើមដែលបណ្តាលមកពីវីរុសរលាកថ្លើម និងវីរុសpapillomavirus ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូនជាដើម។ ហេតុនេះការចាក់វ៉ាក់សាំងប្រឆាំងវីរុសទាំងនេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមជំងឺមហារីកខាងលើបាន។
- ហាត់ប្រាណជាទៀងទាត់៖ ការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយឲ្យអ្នកមានសុខភាពល្អនិងបន្ថយគ្រោះថ្នាក់ពីជំងឺជាច្រើនរួមមានជំងឺមហារីកផងដែរ។ ការហាត់ប្រាណអាចជួយដុតកាឡូរី និងជួយឲ្យអ្នករក្សាទំងន់របស់អ្នកក្នុងចន្លោះធម្មតា។
- ហាមជក់បារី៖ បារីជាមួលហេតុមួយនៃជំងឺមហារីកសួត។ លើសពីនេះបារីក៏ជាមូលហេតុនេះជំងឺមហារីកផ្សេងទៀតដូចជា មហារីកមាត់ បំពង់ក ក្រពះ លំពែង គ្រលៀន ពោះវៀនធំ ក្រពេញអូវែ។ ប្រសិនបើអ្នកចូលចិត្តជក់បារី លោកអ្នកគួរតែរកវិធីបញ្ឃប់។
- បើសិនជាមិនអាចឈប់ផឹកសុរា ផឹកក្នុងបរិមាណតិចតូច៖ អាល់កុលជាគ្រឿងស្រវឹងដ៏ពេញនិយមសំរាប់ការជួបជំុសំរាប់មនុស្សជាច្រើនក្នុងពិភពលោក។ គ្រឿងស្រវឹងនេះជាមួលហេតុមួយដែលអាចបណ្តាលឲ្យកើតជំងឺមហារីកមាត់ បំពង់សំលេង បំពង់អាហារ ថ្លើមនិងសុដន់។ប្រសិនបើចូលចិត្តផឹកសុរា អ្នកគួរតែផឹកវាក្នុងបរិមាណតិចតូច។
- ការពារខ្លួនអ្នកពីជំងឺដែលឆ្លងតាមការរួមភេទ លោកអ្នកដឹងច្បាស់ណាស់ថាការរួមភេទដែលមិនបានការពារត្រឹមត្រូវ(ប្រើស្រោមអនាម័យ) អាចឲ្យអ្នកឆ្លងជំងឺដូចជាជំងឺកាមរោគ អេដស៍ជាដើម។ ប៉ុន្តែលោកអ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា វីរុសមួយចំនួនដូចជាpapillomavirus ដែលឆ្លងតាមការរួមភេទ អាចបណ្តាលឲ្យកើតជំងឺមហារីកផងដែរដូចជា មហារីកស្បូន និងទ្វារមាសជាដើម។ "ការពារប្រសើជាងព្យាបាល"
- ពិនិត្យសុខភាពឲ្យបានទៀងទាត់៖ ការត្រួតពិនិត្យសុខភាពទៀងទាត់ជាវិធីមួយដែលអាចឲ្យអ្នកជៀសវាងការវិវត្តទៅរកភាពធ្ងន់ធ្ងររបស់មហារីកបាន។ ការត្រួតពិនិត្យសុខភាពបានទៀងទាត់អាចកាត់បន្ថយអត្រាស្លាប់ដោយមហារីបានជាច្រើន។
ផលប្រយោជន៍នៃការហាត់ប្រាណ
ផលវិបាកផ្សេងទៀតនៃការផឹកសុរា
ដោយ៖ ស៊ីណែត
Post a Comment