
- ការហាត់ប្រាណឲ្យជួយឲ្យអ្នករក្សាទំងន់បានសមស្រប៖ ការធ្វើលំហាត់ប្រាណអាចជួយកុំឲ្យអ្នកឡើងទំងន់។ សកម្មភាពលំហាត់ប្រាណជួយដុតបំផ្លាញកាឡូរីដែលអាចឲ្យអ្នកឡើងទំងន់។
- ការពារអ្នកទប់ទល់នឹងជំងឺ៖ ការធ្វើលំហាត់ប្រាណអាចជួយបន្ថយជាតិខ្លាញ់អាក្រក់ និងបង្កើនខ្លាញ់ល្អក្នុងខ្លួន។ លើសពីនេះលំហាត់ប្រាណជួយសំរួលសរសៃឈាមឲ្យឈាមរត់បានស្រួល។មូលហេតុទាំងពីរនេះ បានធ្វើឲ្យអ្នកដែលហាត់ប្រាណអាចកាត់បន្ថយការប្រឈមគ្រោះថា្នក់នៃជំងឺសរសៃឈាម-បេះដូង។បន្ថែមលើសនេះការធ្វើសកម្មភាពរាងកាយនេះក៏អាចជួយឲ្យអ្នកចៀសផុតពីជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីកមួយចំនួនទៀតផងដែរ។
- ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ៖ ការធ្វើលំហាត់ប្រាណជាកត្តាមួយភ្ញោចឲ្យខួរក្បាលបញ្ចេញសារធាតុគីមីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង។ បន្ថែមលើសនេះ ការមានសុខភាពល្អ រាងកាយមាំមួនដែលជាលទ្ធផលនៃលំហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយនិងមានទំនុកចិត្តលើខ្លួនឯង។ តើរវាងដុះក្បាលពោះ និងមានរាងស្អាត មួយណាធ្វើឲ្យអ្នករីករាយជាង?
- ជួយឲ្យអ្នកមានថាមពលខ្លាំងក្លា៖ ការធ្វើលំហាត់ប្រាណទៀងទាត់ធ្វើឲ្យសាច់ដុំរបស់អ្នកមាំមួន លើសពីនេះវាក៏បានជួយឲ្យបេះដូងរបស់អ្នកខ្លាំង មិនឆាប់ហត់ផងដែរ។ រវាងអ្នកដែលមិនដែលសូវលេងកីឡា និងអ្នកដែលលេងរាល់ថ្ងៃ អ្នកណាមួយឆាប់ហត់ជាង?
- ជួយឲ្យអ្នកគេងលក់ស្រួល៖ ការហាត់ប្រាណជាប្រចាំជួយឲ្យអ្នកគេងឆាប់លក់ ព្រមទាំងគេងឆ្អែតស្កប់ស្កល់ទៀតផង។ ទោះបីជាការហាត់ប្រាណអាចឲ្យអ្នកគេងលក់ស្រួលក៏ដោយ អ្នកមិនគួរហាត់ប្រាណជិតពេលគេងនោះទេ។ តើអ្នកមានបញ្ហារឿងគេងមិនលក់មែនទេ? តើអ្នកបានសាកហាត់ប្រាណហើយរឺនៅ?
- ជួយឲ្យជីវិតផ្លូវភេទរបស់អ្នកប្រសើរឡើង៖ ការហាត់ប្រាណមិនត្រឹមតែជួយឲ្យអ្នកមាំមួនប៉ុន្នោះទេ វាក៏ជួយឲ្យអ្នកមិនសូវមានបញ្ហាផ្លូវភេទផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាមនុស្សប្រុសភាគច្រើនដែលហាត់ប្រាណ មិនសូវមានបញ្ហាឆាប់ចេញទឹកកាមទេ បើធៀបនឹងអ្នកដែលមិនហាត់ប្រាណ។
- ការហាត់ប្រាណអាចជាការកំសាន្ត៖ បន្ថែមលើសកម្មភាពរាងកាយ ការហាត់ប្រាណក៏អាចផ្តល់ផងដែរនូវភាពរីករាយជាមួយមិត្តភ័ក្តិ រឺក្រុមគ្រួសារជាដើម។ រវាងការសំងំនៅផ្ទះរឺការិយាល័យពេលរសៀលបន្ទាប់ពីធ្វើការពេញមួយថ្ងៃ ជាមួយនិងការជិះកង់លំហែរ រឺ លេងកីឡាជាមួយមិត្តភក្តិ សកម្មភាពមួយណាអាចជួយឲ្យអ្នកកាត់បន្ថយការតានតឹងបាន?
ប្រភព៖ បរទេស
ប្រែសំរួលដោយ៖ ស៊ីណែត
Post a Comment