- ធ្វើឲ្យអ្នកមានសុខភាពល្អ៖ គន្លឹះមួយដើម្បីមានសុខភាពល្អនិងអាយុវែងគឺ ការមានទំនាក់ទំនងរឹងមាំក្នុងសង្គម។ ហេតុនេះហើយទើបការចាត់ទុកគ្រួសារ និងមិត្តភ័ក្តិជាអាទិភាពគឺជារឿងសំខាន់។
- ធ្វើឲ្យអ្នកមិនងាយឈឺ៖ តាមការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលមានទំនាក់ទំនងច្រើនក្នុងសង្គមមិនងាយកើតជំងឺផ្តាសាយដូចមនុស្សដែលចូលចិត្តនៅ តែម្នាក់ឯងនោះទេ។
- ធ្វើឲ្យអ្នកគេងលក់ស្រួល៖ ការសិក្សាមួយរបស់ University of Chicago បានលើកឡើងថា ភាពឯកោធ្វើឲ្យមនុស្សមានបញ្ហាគេងមិនលក់។ កាលណាកាន់តែឯកា មនុស្សនិងកាន់តែគេងមិនលក់។
- ធ្វើឲ្យអ្នកនៅតែឆ្លាតវៀងវៃ៖ យោងតាមការសិក្សាមួយចំនួន ការមានការលើកទឹកចិត្តច្រើនពីមិត្តភក្តិ និងអ្នកជំុវិញខ្លួន អាចធ្វើឲ្យមនុស្សអាចកាត់បន្ថយនូវការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល។
- ធ្វើឲ្យអ្នកអាយុវែង៖ ការសិក្សាមួយនៅឆ្នាំ២០១០ បានបង្ហាញថាមនុស្សដែលមានទំនាក់ទំនងសង្គមរឹងមាំមានទំនោររស់បានយូរជាមនុស្សដែលមិនសូវ មានទំនាក់ទំនងក្នុងសង្គម។ ការសិក្សានេះអាចឲ្យគេប្រៀបប្រដូចភាពឯកោទៅនឹងការជក់បារី។
Source: Health Magazine
Post a Comment